example, category, and, terms

ក្រុមហ៊ុន TODAY internetបានដឹកនាំក្រុមការងារចូលរួមការងារសប្បុរសធម៌បរិច្ចាគនូវស្បៀងមួយចំនួន​ដើម្បីជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹកដែលកំពុងជួបការខ្វះខាត

កាលពីពេលថ្មីៗនេះក្រុមហ៊ុន​ TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត កម្រិតខ្ពស់នៅកម្ពុជាបានដឹកនាំក្រុមការងារចូលរួមបរិច្ចាគនូវស្បៀងមួយចំនួន​ដើម្បីជួយដល់កងកម្លាំងជួរមុខ​ និងជនភៀសសឹកដែលកំពុងជួបការខ្វះខាតនៅបន្ទាត់ព្រំដែនកម្ពុជា ដើម្បីជាការបង្ហាញនូវភាពស្មោះស្ម័គ្រអំពីទំនួលខុសត្រូវជាមួយសង្គមជាតិ។

ចំពោះបញ្ហាប្រឈមជាបន្តបន្ទាប់ដែលគ្រួសារជនភៀសខ្លួនកំពុងជួបដោយសារបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ បានជម្រុញចិត្តដល់ក្រុមហ៊ុន TODAY internet ក្នុងការចូលរួមផ្តល់នូវជំនួយ ដែលជាសម្ភារៈសំខាន់ៗដើម្បីផ្គត់ផ្គង់ទៅកន្លែងដែលមានតម្រូវការបំផុត។ ក្រុមហ៊ុនបានផ្ដល់ជូនដូចជា អង្ករ មីជាតិ ត្រីខកំប៉ុង នំនែករួមជាមួយភេសជ្ជៈផងដែរ។

ក្នុងឪកាសនេះក្រុមគ្រួសារ​ TODAY internet សូមធ្វើការដឹងគុណជាទីបំផុតចំពោះវីរភាពដ៏អង់ អាចក្លាហានរបស់យុទ្ធជនជួរមុខដែលបានលះបង់ ពលី និងបូជាដើម្បីការពារទឹកដី និងប្រជាជនខ្មែរក្នុងគ្រាដ៏លំបាកនេះ។

Tags :

example, category, and, terms

Share This :

Leave a Reply

Your email address will not be published. Required fields are marked *