មានអ្នកប្រើប្រាស់ជាច្រើនកំពុងជួបបញ្ហាអុិនធឺណិតក្នុងអំឡុងពេលផ្សាយផ្ទាល់ (Live Stream) ជាពិសេសចំពោះអ្នកដែលរកស៊ីតាមប្រព័ន្ធអុិនធឺណិត (Online)។ បញ្ហានៃសេវាអុិនធឺណិតនេះ បាននឹងកំពុងផ្តល់ការព្រួយបារម្ភដល់អ្នកដែលមានតម្រូវការហើយកំពុងស្វែងរកនូវដំណោះ ស្រាយដ៏ល្អមួយ។
លោក ទើ យូសុះ ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអុិនធឺណិត TODAY បានមាន ប្រសាសន៍ថាមានអតិថិជនជាច្រើនបានលើកឡើងអំពីកង្វល់នេះព្រោះវាប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេ ដូចនេះហើយបានជាយើងខិតខំផ្តល់ជូននូវដំណោះស្រាយអុិនធឺណិតណា ដែលត្រូវទៅនឹងតម្រូវការរបស់អតិថិជន។
លោក យូសុះ ក៏បានបន្ថែមទៀតថាសម្រាប់ក្រុមហ៊ុនអុិនធឺណិត TODAY មានកញ្ចប់មួយ ដែលមានឈ្មោះថា TODAY xFAST ដែលផ្តល់ជូនអតិថិជនក្នុងល្បឿនលឿនចាប់ពី 20Mbps ឡើងទៅជាមួយនឹងតម្លៃសមរម្យ។
បច្ចុប្បន្នក្រុមហ៊ុនអុិនធឺណិត TODAY បាននឹងកំពុងផ្តល់ជូនសេវាអុិនធឺណិតសម្រាប់ទាំង គេហដ្ឋាន និងក្រុមហ៊ុនអាជីវកម្មទៅដល់អតិថិជនរបស់ខ្លួននៅតាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងបាវិត និងក្រុងប៉ោយប៉ែត។