ថ្ងៃនេះក្រុមហ៊ុន TODAY internet បានបង្ហាញនូវកញ្ចប់ថ្មីមួយក្នុងការតភ្ជាប់សេវាអុីនធឺណិត តាមតម្រូវការ និងទទួលបានល្បឿន Local x4 ដែលមានឈ្មោះថា TODAY BBI Gold និង TODAY DIA Gold។ កញ្ចប់ថ្មីនេះរចនាឡើងដើម្បីបដិវត្តវិធីដែលបុគ្គល និងអាជីវកម្មភ្ជាប់ទៅ កាន់ពិភពលោកតាមបែប Bespoke ដែលផ្តល់នូវដំណោះស្រាយស្របតាមតម្រូវការរបស់អ្នក ប្រើប្រាស់ម្នាក់ៗដោយអនុញ្ញាតិអោយអ្នកធ្វើការជ្រើសរើសល្បឿនតាមតម្រូវការបាន។
លក្ខណៈសំខាន់ៗនៃការតភ្ជាប់អុីនធឺណិតតាមតម្រូវការ៖
1. ជម្រើសល្បឿនដែលអាចបត់បែនបាន (Flexibility)៖ ជាមួយនឹងការតភ្ជាប់អុីនធឺណិត Bespoke អ្នកប្រើប្រាស់មានសេរីភាពក្នុងការជ្រើសរើសល្បឿនដែលសមស្របបំផុតនឹង តម្រូវការ។
2. កម្រិតបញ្ជូនដែលអាចបង្កើនបាន (Scability)៖ នៅពេលដែលតម្រូវការរបស់អ្នកកើនឡើង ការភ្ជាប់អុីនធឺណិតតាមតម្រូវការអនុញ្ញាតឱ្យអ្នកបង្កើនកម្រិតបញ្ជូនអោយត្រូវចំណុចដោយមិនមានការរអាក់រអួល ឬការរំខានណាមួយឡើយ។
3. ការគាំទ្រផ្នែកបច្ចេកទេស (Dedicated Support)៖ ក្រុមអ្នកជំនាញរបស់យើងនឹងធ្វើការយ៉ាង ជិតស្និទ្ធជាមួយអ្នកដើម្បីយល់ពីតម្រូវការនៃការតភ្ជាប់និងផ្តល់នូវការគាំទ្រប្រកបដោយគុណ ភាព។
លោក ទើ យូសុះ ប្រធានគ្រប់គ្រងទូទៅបានលើកឡើងថា “គោលដៅរបស់យើងជាមួយនឹង កញ្ចប់អុីនធឺណិត Bespoke គឺដើម្បីផ្តល់ជាជម្រើសដល់អតិថិជនក្នុងការកំណត់គោលដៅ ប្រើប្រាស់របស់ខ្លួនជាជាងការកំណត់បែបលក្ខណៈទូទៅដូចកញ្ចប់ផ្សេងទៀត។ យើងជឿជាក់ ថាគ្រប់អាជីវកម្មទាំងអស់សមនឹងទទួលបានការតភ្ជាប់ដែលមានលក្ខណៈស្របទៅនឹងតម្រូវការរបស់ពួកគេ និងធានាបាននូវបទពិសោធន៍ពិសេសលើការប្រើប្រាស់សេវាអុីនធឺណិត។”
មិនថាអាជីវកម្មខ្នាតតូច ឬមធ្យម ឬអ្នករកស៊ីតាម Online ការតភ្ជាប់អុីនធឺណិតតាមបែប Bespoke គឺដើម្បីផ្តល់ជូននូវភាពបត់បែននៃតម្រូវការជាក់លាក់របស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។