គ្រប់គ្រងការតភ្ជាប់ពីចំណុចមួយទៅចំណុចមួយ និងពីចំណុចមួយទៅចំណុចច្រើនផ្តល់ឱ្យអ្នក នូវសមត្ថភាពក្នុងការទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានរវាងទីតាំងមួយឬច្រើន។ ជាមួយនឹង តម្រូវការនេះលោកអ្នកអាចតភ្ជាប់បានជាមួយនឹងកញ្ចប់ TODAY VPN ដែលផ្តល់ជូនម្ចាស់ អាជីវកម្មទាំងអស់នូវសុវត្ថិភាព និងទំនុកចិត្ត។
លើសពីការផ្តល់ជូននូវដំណោះស្រាយ ក្រុមហ៊ុន TODAY internet ក៏បានគិតគូរអំពីការ ចំណាយរបស់ក្រុមហ៊ុនក្នុងបរិបទនៃបញ្ហាសេដ្ឋកិច្ចដោយនឹងផ្តល់ជូនដោយឥតគិតថ្លៃនូវ សេវា VPN សម្រាប់ទីស្នាក់ការកណ្តាល (HQ) ក្នុងតម្រូវការតភ្ជាប់ចាប់ពី ៥សាខាឡើងទៅ។
លោក ទើ យូសុះ ប្រធានគ្រប់គ្រងទូទៅបានលើកឡើងថា “យើងយល់ពីសារៈសំខាន់នៃបទ ពិសោធន៍អុីនធឺណិតដែលមានសុវត្ថិភាព និងគ្មានការរឹតត្បិតនៅក្នុងទិដ្ឋភាពឌីជីថលនាពេល បច្ចុប្បន្ននេះ។ TODAY VPN ប្តេជ្ញាផ្តល់ដំណោះស្រាយ VPN ដែលអាចទុកចិត្តបាន ងាយស្រួលប្រើ និងផ្តោតលើអតិថិជនក្នុងការរគ្រប់គ្រងភាពឯកជនក្រុមហ៊ុនរបស់ខ្លួនលើ ប្រព័ន្ធអុីនធឺណិត។”
ក្រុមហ៊ុន TODAY Internet ប្តេជ្ញាផ្តល់ជូនអតិថិជននូវដំណោះស្រាយសេវាអុីនធឺណិតប្រកប ដោយគុណភាពដែលមិនត្រឹមតែបំពេញតាមតម្រូវការប៉ុណ្ណោះទេ ប៉ុន្តែលើសពីការរំពឹងទុក។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។