វិទ្យាល័យជាច្រើនបាននឹងកំពុងបង្ហាត់បង្រៀនសិស្សតាមរយៈប្រព័ន្ធអ៊ិនធឺណិត ដែលជា មធ្យោបាយមួយក្នុងចំណោមជម្រើសផ្សេងៗ ដើម្បីជួយដល់សិស្សក្នុងការរៀនសូត្រទោះបីជា ការសិក្សាត្រូវបានផ្អាកបណ្តោះអាសន្ននៅទីតាំងផ្ទាល់តាមរយៈសេចក្តីណែនាំរបស់ក្រសួង អប់រំ យុវជន និងកីឡា។
ដោយមើលឃើញពីការលំបាករបស់វិទ្យាល័យនានា ក្រុមហ៊ុនអ៊ិនធឺណិត TODAY បាននឹង កំពុងផ្តល់ជូននូវសេវាអ៊ិនធឺណិតដោយឥតគិតថ្លៃដល់វិទ្យាល័យទាំងនោះដែលស្ថិតនៅតាម ទីតាំងដែលសេវាគ្របដណ្តប់របស់ខ្លួនបានទៅដល់។ លើសពីនេះក្រុមហ៊ុនអ៊ិនធឺណិត TODAY បានសហការណ៍ជាមួយ វិទ្យាស្ថានសាន់រ៉ាយស៍ដែលមានជំនាញលើការបណ្តុះ បណ្តាលជំនាញឯកទេស IT ក្នុងការផ្តល់ជូនវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើរបៀបប្រើប្រាស់ កម្មវិធីនានាដែលពាក់ព័ន្ធនឹងការបង្រៀនតាមប្រព័ន្ធអ៊ិនធឺណិត។
កាលពីពេលថ្មីៗកន្លងទៅក្រុមហ៊ុនបានបើកវគ្គបណ្តុះបណ្តាល E-Learning Platforms នេះ ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យហ៊ុន សែន សេរីភាព និងវិទ្យាល័យ ទេពប្រណម្យ ប្រកបដោយភាពជោគជ័យ។
លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY បានលើកឡើងថា ដោយសកម្មភាពទំនួលខុសត្រូវសង្គមនេះត្រូវបានដាក់ចូលជាផែនការសកម្មភាពរបស់ ក្រុមហ៊ុនហើយផ្តោតសំខាន់លើវិស័យអប់រំ ដូចនេះការផ្តល់ជូនវគ្គបណ្តុះបណ្តាលនេះជាការ ចូលរួមចំណែកដ៏សំខាន់មួយសម្រាប់សង្គមជាតិយើង។
លោក សុធន ក៏បានបន្ថែមថាវិទ្យាល័យផ្សេងៗដែលចង់ទទួលបានសេវាអ៊ិនធឺណិត និងវគ្គ បណ្តុះបណ្តាលដោយឥតគិតថ្លៃនេះអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន ដើម្បីក្រុមការងារ បច្ចេកទេសចុះទៅជួយដល់ទីតាំងផ្ទាល់។