នៅក្នុងឆ្នាំ ២០២១ មន្ទីពេទ្យគន្ធបុប្ផាទទួលបានការឧបត្ថម្ភលើការប្រើប្រាស់សេវាអុិនធឺណិត ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំពេញពីសំណាក់ក្រុមហ៊ុនអុិនធឺណិត TODAY។ ដោយមើល ឃើញអំពីតម្រូវការចាំបាច់នៃប្រតិបត្តិការការងាររបស់មន្ទីពេទ្យក្នុងការជួយសង្គ្រោះកុមារកម្ពុជាក្រុមហ៊ុនអុិនធឺណិត TODAY បានសម្រេចបន្តផ្តល់ជូនការប្រើប្រាស់សេវាអុិនធឺណិតដោយ ឥតគិតថ្លៃសម្រាប់ឆ្នាំ ២០២២ នេះទៀត។
ការផ្តល់ជូនសេវាអុិនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃនេះមាននៅតាមទីតាំងដូចជា៖
១. មន្ទីពេទ្យគន្ធបុប្ផា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ល្បឿន ៧០Mbps
២. មន្ទីពេទ្យគន្ធបុប្ផា ខាងក្រោយព្រះបរមរាជ្យវាំង ខណ្ឌចំការមន ល្បឿន ២០Mbps
៣. មន្ទីពេទ្យគន្ធបុប្ផាដែលស្ថិតក្នុងក្រុងសៀមរាប ល្បឿន ៧០Mbps
សកម្មភាពទំនួលខុសត្រូវសង្គមគឺជាផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុនអុិនធឺណិត TODAY ដែលជារឿយៗបានចូលរួមជួយដល់វិស័យអប់រំ សុខាភិបាល កីឡា និងបរិស្ថាន។
លោក ឃន សុខុន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអុិនធឺណិត TODAY បានលើកឡើងថា ការចូលរួមចំណែកនេះសង្ឃឹមថានឹងអាចជួយដល់កុមារកម្ពុជាកាន់តែច្រើនថែមទៀតដែល ត្រូវការការថែទាំ និងព្យាបាលពីសំណាក់មន្ទីពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃ។