កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet និងក្រុមហ៊ុន Checkin Me បានចុះអនុស្សរណៈ យោគយល់គ្នាក្នុងការនាំយកនូវបទពិសោធន៍ការងារបែបឌីជីថលដោយផ្តល់ជូននូវតម្លៃពិសេសជូនដល់អតិថិជនទាំងអស់ដែលចង់ទទួលបានសេវាជាកញ្ចប់ដោយរួមបញ្ចូលទាំងសេវាអុីនធឺណិត និងសេវាស្រង់វត្តមានបុគ្គលិក។ នៅក្នុងពិធីចុះអនុស្សរណៈនេះមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនដៃគូរទាំងពីរ និងក្រុមការងារដែលពាក់ព័ន្ធ។
ក្រុមហ៊ុន TODAY internet គឺជាក្រុមហ៊ុនផ្តល់សេវាអុិនធឺណិតកម្រិតខ្ពស់ជូនដល់អតិថិជន សម្រាប់ទាំងក្រុមហ៊ុនអាជីវកម្ម និងតាមគេហដ្ឋានដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនតាំងពី ឆ្នាំ ២០១៦។ ចំណែកឯក្រុមហ៊ុន CheckinMe គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលនាំយកដំណោះ ស្រាយឌីជីថលសម្រាប់អាជីវកម្មខ្នាតមធ្យមក្នុងការគ្រប់គ្រងវត្តមានបុគ្គលិក និង សកម្មភាព បុគ្គលិកចេញក្រៅ (Sales Outdoor) ដោយស្វ័យប្រវត្តិ។
លោក ទើ យូសុះ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន TODAY internet បានលើកឡើងថាភាពជាដៃគូរនេះនឹងនាំមកនូវអ្វីដែលថ្មីបន្ថែមទៀតជូនដល់អតិថិជនរបស់យើងក្រៅពីសេវាអុិនធឺណិតព្រោះបច្ចុប្បន្នអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ទៅប្រព័ន្ធឌីជីថលស្ទើរតែទាំងស្រុងហើយវាជាឱកាសល្អមួយក្នុងការពង្រីកកិច្ចសហការណ៍ជាមួយដៃគូរល្បីៗដូចជាក្រុមហ៊ុន Checkin Me នេះជាដើម។
លោក ឡី កំថូង នាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានលើកឡើងពីសារៈសំខាន់នៃ ភាពជាដៃគូរនេះថា ការចុះអនុស្សរណៈនេះនឹងជួយជម្រុញការបង្កើតបច្ចេកវិទ្យាថ្មីៗជាច្រើន ទៀតដើម្បីជួយដល់ម្ចាស់អាជីវកម្មទាំងអស់ក្នុងការគ្រប់គ្រងក៏ដូចជាដំណើរការអាជីវកម្មរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77, 097 821 55 77, 061 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។