ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួនក្រុមហ៊ុនអ៉ិនធឺណិត TODAY បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គមនានាដូចជា ការផ្តល់ជូនអ៊ិនធឺណិតឥតគិតថ្លៃដល់សាលារៀន ចូលរួមសកម្មភាពសប្បុរសធម៌ កីឡា ក៏ដូចជាផ្តល់ជូននូវសម្ភារៈសិក្សាដល់សាលារៀនដែលខ្វះខាត។
មិនខុសពីសកម្មភាពដែលក្រុមហ៊ុនបានចុះទៅផ្តល់ជូនសម្ភារៈសិក្សាដល់សាលាដែលខ្វះខាតចំនួន ២នៅស្រុកស្អាង ខេត្តកណ្តាលនារពេលកន្លងទៅ ឥឡូវនេះក្រុមហ៊ុនអ៉ិនធឺណិត TODAY បានបើកអោយមហាជនចូលរួមធ្វើការផ្តល់ព័ត៌មានចំពោះសាលា ដែលខ្វះខាតតាមរយៈទំព័រហ្វេសបុករបស់ខ្លួនដែលមានឈ្មោះថា TODAY ISP។
បន្ទាប់ពីប្រកាសដំណើរការអស់រយៈពេល ១ខែកន្លងទៅក្រុមហ៊ុនបានរកឃើញសាលារៀន មួយដែលមានឈ្មោះថា សាលាបឋមសិក្សាប្រផាត់ ស្ថិតនៅភូមិ ប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលនឹងទទួលបានការឧបត្ថមជាសម្ភារៈសិក្សាពីសំណាក់ ក្រុមហ៊ុនអ៉ិនធឺណិត TODAY។
លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៉ិនធឺណិត TODAY បានបញ្ជាក់ថា TODAY មិនមែនបើកអាជីវកម្មគិតតែពីប្រាក់ចំណេញដោយមិនបានគិតគូរ ចំពោះសង្គមវិញនោះទេ។ ដូចនេះហើយជាផ្នែកមួយដើម្បីចូលរួមចំណែកជួយដល់សង្គម យើងបានចូលរួម និងធ្វើសកម្មភាពជាច្រើនជាការតបស្នងដល់សង្គមជាតិក៏ដូចជាឆ្លើយតប ទៅនឹងការជួយគាំទ្ររបស់អតិថិជនយើងទាំងអស់ ហើយយើងជឿថាអតិថិជនទាំងអស់នឹង សប្បាយចិត្តនៅពេលដឹងថាពួកគាត់ក៏បានចូលរួមចំណែកក្នុងសកម្មភាពនេះដែរ។”
បើយោងតាមលោក សុធន សកម្មភាពចែកជូនសម្ភារៈសិក្សានេះនឹងធ្វើឡើងរៀងរាល់ ២ខែម្តង ហេតុដូចនេះសាធារណៈជនអាចតាមដានការប្រកាសរបស់ក្រុមហ៊ុន នឹងចូលរួម សកម្មភាពសប្បុរសធម៌ទាំងអស់គ្នា ដើម្បីជួយដល់សាលាដែលខ្វះខាត។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។